ឯកឧត្តម ស៊ិន​ វុទ្ធី លេខាធិការប្រចាំការ​ អញ្ជេីញចុះពិនិត្យស្រូវប្រាំង​ស្ថិតស្រុកសំរោង​ និងការផ្លាស់​ប្តូរម៉ាស៊ីនបូមទឹកថ្មី​ ហ៊ុន​ សែនទី៨​ ស្រុកបាទី​ ខេត្តតាកែវ

ខេត្តតាកែវ ÷ ថ្ងៃទី​ ២២ ខែមករា ឆ្នាំ២០១៩នេះ​ ឯកឧត្តម​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង​ និងមន្ទីរធនធាន​ និងឧតុនិយមខេត្តតាកែវ​ បានចុះពិនិត្យការបង្កបង្កេីនផលស្រូវ​ប្រាំងរបស់បងប្អូនប្រជាកសិករស្ថិតនៅស្រុកសំរោង​។ បន្ទាប់មក​ ឯកឧត្តមរដ្ឋលេខាធិការ​ និងក្រុមការងារបន្ត​ចុះពិនិត្យការផ្លាស់​ប្តូរម៉ាស៊ីនបូមទឹកថ្មី​ ព្រមទាំងជួសជុលតួស្ថានីយនិងទុយោ​ នៅ​ស្ថានីយ​បូមទឹក​ ហ៊ុន​ សែនទី៨​ ឃុំពត់សរ ស្រុកបាទី​ ខេត្តតាកែវ​ ។ ស្ថានីយខាងលេីនេះ​ បានសាងសង់កាល​ពីឆ្នាំ​ ១៩៩៤​ គិតមកដល់ឆ្នាំ​ ២០១៩​ បានប្រេីប្រាស់អស់រយ:​ពេល​ជាង​ ២៤​ ឆ្នាំហេីយ។