ឯកឧត្តម ស៊ិន វុទ្ធី ចុះពិនិត្យស្ថានទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ 

ខេត្តឧត្តរមានជ័យ ÷ រសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និងមន្រ្តីជំនាញមួយចំនួនទៀត ចុះពិនិត្យស្ថានទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្ន អាងទឹកតាម៉ុកនៅសល់ទឹកក្នុងអាងប្រមាណ ១០ លានម៉ែត្រគូប ដែលអាចធានាផ្គត់ផ្គង់ឲ្យប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីប្រជុំក្នុងស្រុកអន្លង់វែង ។