ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះទៅសំណេះសំណាល ជាមួយកងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរដែលជាសម្ពន្ធ័មេត្រី

នៅល្ងាចថ្ងៃអាទិត្យ ៣កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី៧ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ជំនួសមុខ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងមូលបានអញ្ជើញចុះទៅសំណេះសំណាល និងផ្តល់ជូននូវថវិកា ចំនួនប្រមាណ ៨០លានរៀលជូនដល់កងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរដែលជាសម្ពន្ធ័មេត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ទន្ទឹមនោះយោងតាមសំណូមពរនិងភាពជាក់ស្តែង ក្រសួងក៏បានសម្រេចផ្តល់ជូនធុងទឹក ចំណុះ ២០០លីត្រ ចំនួន២០០ធុង ដើម្បីបម្រេី ដល់គ្រួសារកងទ័ពនៅសមរភូមិក្រោយផងដែរ។