ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី ប្រជុំពិភាក្សា ស្តីពីការវាយតម្លៃ និងបូកសរុបផលប៉ះពាល់ និងការខូចខាតទូទាំងប្រទេស ដោយឥទ្ធិពលទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងឆ្នាំ ២០១៩
នាព្រឹក ថៃ្ងសុក្រ ៦កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថៃ្ងទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទូទាំងរាជធានី-ខេត្ត ប្រជុំពិភាក្សាស្តីពីការវាយតម្លៃ និងបូកសរុបផលប៉ះពាល់ និងការខូចខាតទូទាំងប្រទេស ដោយឥទ្ធិពលទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងឆ្នាំ ២០១៩ សម្រាប់ជាទឡ្ហីករណ៍ដេីម្បីមានវិធានការណ៍ចំពោះមុខបន្ត។