លោកជំទាវ សេង វណ្ណសាយ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ក្នុងឱកាសគម្រប់ខួប ៧ឆ្នាំ នៃការសោយទិវង្គត របស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ។