នាយកដ្ឋានទឹកស្អាត និងអនាម័យ បានសហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទឹកក្រោមដី”

ភ្នំពេញ​ ÷​​ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលបណ្តុះបណ្តាលក្រសួងធនធានទឹក និងឧតុនិយម វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើង ក្រោមកិច្ចដឹកនាំដោយលោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ បានសហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទឹកក្រោមដី” ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមលើវិស័យគ្រប់គ្រងធនធានទឹកក្រោមដី ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយម មួយចំនួន ។