ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីវិធានការថែរក្សាទឹកទុកនិងការងារបង្កបង្កើនផលនៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង) ÷ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីវិធានការថែរក្សាទឹកទុក នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម ហឿង សាគន្ធ អភិបាលរងខេត្តបាត់ដំបង ព្រមទាំងអស់លោកលោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ទូទាំងខេត្ត សរុបជិត ២០០នាក់ ៕