ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីវិធានការថែរក្សាទឹកទុកនិងការងារបង្កបង្កើនផលនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ÷ ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សព្វផ្សាយសារាចរណែនាំលេខ១១ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានមុខព្រួញខេត្តប៉ៃលិន និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងស្ថាប័ននានាជុំវិញខេត្ត សរុបចំនួន ១៧៧នាក់ ។