ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីវិធានការថែរក្សាទឹកទុកនិងការងារបង្កបង្កើនផលនៅខេត្តកែប

(ខេត្តតាកែវ) ÷ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តតាកែវ ខេត្តកំពត និងខេត្តកែប សហការជាមួយគណ:អភិបាលខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការ​ថែរក្សាទឹកទុក និងពន្យល់ពីបាតុភូត(EI Nino)។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានដោះស្រាយពីបញ្ហា ក៏ដូចជាកង្វល់មួយចំនួនដែលជាសំណូមពររបស់គណៈអភិបាលខេត្ត និងបានណែនាំអោយប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ចំពោះការធ្វេីស្រែប្រាំង​ គឺធ្វើ​បានតែមួយដង​ ជាងនេះ​ទៅទៀតគឺរក្សាទឹកទុកសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ និងសត្វពាហន:ថែមទៀត។
-វត្តមានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំមានចំនួន ៥៥រូប​ រួមមាន៖
-មន្ទីរ-អង្គភាពដែលមានការពាក់ព័ន្ធចំនួន ៣៣រូប
-ក្រុង-ស្រុក ចំនួន ០៧រូប
-ឃុំ-សង្កាត់ ចំនួន ០៥រូប
-សហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ១០រូប​ ។