ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះពិនិត្យការងារជួសជុលកែលម្អប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង​ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះពិនិត្យការងារជួសជុលកែលម្អប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង និងធ្វើការជួសជុលនូវប្រព័ន្ធមេកានិកទ្វារទឹកដើម្បីងាយស្រួលក្នុងការបិទបើក នាំទឹកជូនប្រជាកសិករសម្រាប់សង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ហើយមួយផ្នែកទៀតសម្រាប់នាំទឹកចូលទំនប់អាងទឹកត្រពាំងថ្ម។
ក្រុមការងារបានធ្វើការណែនាំការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង លេីលក្ខណៈបច្ចេកទេស មួយចំនួនឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន ដែលរួមមាន ៖
១.ការងារប្រព័ន្ធមេកានិក
២.ការងារបេតុង
៣.ការងារចិត និងអ៊ុតជេីងទេរប្រឡាយ
៤.ការងារចាក់បំពេញដីលេីខ្នងប្រឡាយ
៥.ការងារបារភក់ក្នុងប្រឡាយ