ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣៥០ ហិកតា​ នៅខេត្តតាកែវ

(ខេត្តតាកែវ) ÷​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣៥០ ហិកតា ជូនប្រជាកសិករ ៣ ភូមិ ស្ថិត នៅក្នុងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ២០០០ លីត្រ សម្រាប់បូមទឹកបន្តផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានផ្សព្វផ្សាយបន្ថែមអំពីសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ជូនដល់បងប្អូនប្រជាកសិករ ដេីម្បីយល់ដឹងពីការប្រេីប្រាស់ទឹកដោយមានការសន្សំសំចៃ ។

បន្ទាប់មក ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ក៏បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាកសិករដែលបានចូលរួមចំនួន ១២៦ នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន ១ ផងដែរ ៕