ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចុះពិនិត្យទីតាំងគ្រោងស្នើសុំជួសជុល និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រចំនួន ០៣នៅខេត្តត្បូងឃ្មុំ​

(ខេត្តត្បូងឃ្មុំ​​) ÷ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យទីតាំងគ្រោងស្នើសុំជួសជុល និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រចំនួន ០៣កន្លែងរួមមាន ៖
១-ទីតាំងស្នើសុំគម្រោងសំណង់ស្ទាក់ទឹកនៅក្នុងព្រែកជីក មានទីតាំងស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
២-ស្នើសុំជួសជុល ទំនប់ កណ្តេរ មានទីតាំងនៅ ឃុំឈូក ស្រុកក្រូចឆ្មារ
៣-ស្នើសុំស្តារប្រឡាយមេ ចំនួន៤ខ្សែក្នុងនោះមាន
-ស្តារប្រឡាយមេ ព្រែកជីក មានទីតាំងនៅ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក
-ស្តារប្រឡាយមេ ឆ្លូង ស្ថិតនៅ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ
-ស្តារប្រឡាយមេ ២១មិថុនា ស្ថិតនៅ សង្កាត់សួង ក្រុងសួង
-ស្តារប្រឡាយមេ តាឌុក ស្ថិតនៅឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ
ក្រោយពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងរួចមកបានសម្រេចមានដូចខាងក្រោម ៖
១-គ្រប់គម្រោងស្នើសុំទាំងអស់សុំឲ្យខេត្ត ស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋឲ្យរុះរើសំណង់ខុសច្បាប់នានា ចេញពីទីតាំងគម្រោងស្នើសុំខាងលើ
២-ចំពោះគម្រោងស្នើសុំជួសជុលទំនប់កណ្តេរ និងសំណង់ស្ទាក់ទឹកព្រែកជីក ក្រសួងគ្រោងដាក់បញ្ចូលក្នុងគម្រោងផែនការអភិវឌ្ឍន៍ឆ្នាំ២០២១ ឬ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម
៣-គម្រោងស្នើសុំស្តារប្រឡាយមេទាំង៤ខ្សែក្រសួងគ្រោងដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០២២ ឬ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយម ៕