លោក ថាំង វីយុទ្ធដា បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យការងារសាងសង់សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស

(ខេត្តកំពត) ÷ នៅថៃ្ងពុធ ១កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យការងារសាងសង់សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស មានទីតាំងស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ដើម្បីដោះស្រាយទឹកជូនប្រជាកសិករសម្រាប់ប្រើប្រាស់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មដំណាំស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងចំនួន ១៥០ហិកតា ។ ក្នុងទំហំការងាររួមមានដូចខាងក្រោម ៖
-ជួសជុលផ្លូវចូលសំណង់ស្ទាក់ទឹក ប្រវែង ៣៥០ម៉ែត្រ
-ជួសជុលទំនប់សណ្តរស្ទឹង សងខាងប្រវែង ២៥០ម៉ែត្រ
-សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ១០) ចំនួន ០១កន្លែង ៕