លោក ថាំង វីយុទ្ធដា បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារស្តារប្រឡាយមេដើមពោធិ មានទីតាំងស្ថិតនៅឃុំអង្គរជ័យ និងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត

(ខេត្តកំពត) ÷ ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារស្តារប្រឡាយមេដើមពោធិ និងការងារសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅឃុំអង្គរជ័យ និងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ នេះជាឆ្នាំជំហានទី៣ ហើយការងារស្តារប្រឡាយមេដើមពោធិនេះ ដើម្បីតភ្ជាប់ចរន្តទឹកពីទំនប់អាងទឹកខ្ពបត្របែក ហូរចូលតាមប្រឡាយមេ ដែលស្តាររួច (ជំហានទី១ និងជំហានទី២) មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំអង្គរជ័យ និងឃុំតានី ។ ក្នុងទំហំការងាររួមមាន ៖
-ស្តារប្រឡាយមេប្រវែង ៤.៦០០ម៉ែត្រ
-សាងសង់សំណង់សិល្បការចំនួន ២៣កន្លែង ៕