វឌ្ឍនភាពនៃគម្រោងជួសជុលទំនប់អាងទឹកព្រៃអិដ្ឋ មានទីតាំងស្ថិតនៅក្នុងឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ​) ÷ វឌ្ឍនភាពនៃគម្រោងជួសជុលទំនប់អាងទឹកព្រៃអិដ្ឋ មានទីតាំងស្ថិតនៅក្នុងឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ទំនប់អាងទឹកព្រៃអិដ្ឋ មានតួនាទីទទួលយកប្រភពទឹកពីអូរម្លប់ អូរនិទាន និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងអាច មានលទ្ធភាពរក្សាទឹកទុកសម្រាប់ធ្វើការស្រោចស្រព លើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ចំនួន ៩១០ ហិកតា ស្រូវរដូវប្រាំង ចំនួន ៩០ហិកតា និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ បច្ចុប្បន្នក្រុមការងារបានសម្រេចបាន២៥% ក្នុងទំហំការងាររួមមាន ៖
– ជួសជុសទំនប់អាងទឹកព្រៃអិដ្ឋ ប្រវែង ១.១០០ម៉ែត្រ
– ស្តារប្រឡាយមេព្រៃអិដ្ឋ ប្រវែង ៣.០០០ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ ចំនួន ០១កន្លែង
– សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ២) ចំនួន ០២កន្លែង
– សាងសង់សំណង់លូដោះទឹក (ទ្វារ១) ចំនួន ០២កន្លែង
តាមការសង្ឃឹមទុកនៃគម្រោង ក្រោយពេលជួសជុលទំនប់អាងទឹកព្រៃអិដ្ឋ និងសាងសង់សំណង់សិល្បការ បានរួចរាល់តាមលក្ខណៈបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម នោះប្រជាពលរដ្ឋចំនួន០៩ភូមិ មានចំនួន ១.៧៨៤គ្រួសារ និងទទួលអាស្រ័យផលពីទំនប់អាងទឹកព្រៃអិដ្ឋនេះ ៕