ឯកឧត្តម ឈា ប៊ុនរិទ្ធ  បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ចំពោះករណីដីតំបន់មេទឹកណ្តៀង

ខេត្តកំពង់ចាម ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយអគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ពាក់ព័ន្ធទាំងអស់ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត នាយកអន្តរវិស័យ ស្នងការរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អាជ្ញាធរស្រុកបាធាយ និងសហគមន៍កសិករប្រើប្រាស់ទឹក ចំពោះករណីដីតំបន់មេទឹកណ្តៀង ដែលមានទីតាំងស្ថិតនៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីធ្វើការរៀបចំ និងគ្រប់គ្រង សម្រាប់ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យទទួលបាននូវប្រសិទ្ធភាព និងនិរន្តរភាព៕