លោក ថាំង វីយុទ្ធដា  បានដឹកនាំមន្រ្ដីបច្ចេកទេសនាយកដ្ឋាន ចុះប្រគល់ម៉ាស៊ីនស្ថានីយបូមទឹកបណ្ដែត ហ៊ុន សែនទី៥៥  ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត 

ខេត្តកំពត ÷ នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្ដកសិកម្ម តំណាងអោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្ដីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្ដកសិកម្ម ចុះប្រគល់ម៉ាស៊ីនស្ថានីយបូមទឹកបណ្ដែត ហ៊ុន សែនទី៥៥ ដែលមានទំហំទុយោ ៥០០ មីលីម៉ែត្រ ចំនួន ០១ស្ថានីយ ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ។ ការប្រគល់ជូនស្ថានីយបូមទឹកបណ្ដែត ខាងលើនេះតបតាមការគោរពស្នើសុំរបស់ឯកឧត្តមអភិបាលខេត្តកំពត នាពេលកន្លងមក តាមរយៈ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធនទឹក និងឧតុនិយម ស្ថានីយនេះជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលកន្លងមកតែងតែជួបនូវបញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ។ ក្នុងឪកាសនោះផងដែរ លោកប្រធាននាយកដ្ឋាន ក៏បានធ្វើការផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត អោយយកចិត្តទុកដាក់ក្នុងការថែទាំ ក៏ដូចជាការ ប្រើប្រាស់ ម៉ាស៊ីនស្ថានីយបូមទឹក ប្រកដោយស្មារតីទទួលខុសត្រូវ
និងតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរ៍ភាព ។