លោក ប៊ុន ហ៊ួ  ចុះពិនិត្យការងារបង្កបង្កើនផលស្រូវ នៅប្រឡាយមេទួលសំរោង ស្ថិតក្នុងឃុំព្រៃរំដេង និងឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ដែលទើបបញ្ចប់ការងារ១០០%

ខេត្តតាកែវ ÷ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ប៊ុន ហ៊ួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវ នៅប្រឡាយមេទួលសំរោង ស្ថិតក្នុងឃុំព្រៃរំដេង និងឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ដែលទើបបញ្ចប់ការងារ១០០% កន្លងទៅ ។ ប្រឡាយមេទួលសំរោងនេះធ្វើការស្តារបាន២ជំហានមកហើយមានប្រវែងសរុប 3850ម៉ែត្រ កំពុងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ លើផ្ទៃដី1600ហិកតា ។ប្រឡាយនេះមានប្រសិទ្ធិភាពអាចនាំទឹកមកស្រោចស្រពបានគ្រប់រដូវ ដោយសារមានប្រភពទឹកហូរចាក់ពីទន្លេបាសាក់ ។
បន្ទាប់ពីទទួលបានប្រឡាយមេទួលសំរោង បងប្អូនប្រជាជនទាំងពីរឃុំ គឺឃុំព្រៃរំដេង និងឃុំអូរ ស្រុកគីរីវង្ស ខេត្ដតាកែវ មានសេចក្តីរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរអរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល បានស្តារប្រឡាយនេះឡើង ។ ឆ្នាំកន្លងមក ប្រឡាយមិនអាចបម្រើឲ្យការស្រោចស្រពបាន តាមតម្រូវការ ដោយប្រឡាយគោករាក់ កកកំណកល្បាប់ស្ទើរតែទាំងស្រុង ដែលជាហេតុបណ្ដាលឱ្យប្រឡាយមិនអាចទទួលទឹកបាននៅរដូវប្រាំង ។