ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយក ដឹកនាំក្រុមការងារត្រួតពិនិត្យគម្រោង ជួសជុលខួប ប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយក កិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារត្រួតពិនិត្យគម្រោង ចុះត្រួតពិនិត្យគម្រោងជួសជុលខួប ប្រព័ន្ធធារាសាស្រ្ត ៣០កញ្ញា ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន៥០.០០០ហិកតា ស្ថិតក្នុងស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ ដែលសម្រេចបាន ១០០ភាគរយ ក្នុងទំហំការងាររួមមាន៖
– ទំនប់ដី១ខ្សែ(Dam1) ប្រវែង១៤.៣១៦ម
– ការងារប្រទ្បាយបេតុង ៣ខ្សែ (MCC1 MCC2 &MCC3) ប្រវែង៤៦.០០០ម
– ជួសជុលសំណង់យកទឹក ចំនួន០៣កន្លែង លើទំនប់
– ជួសជុលសំណង់ចែកចាយទឹកលូមូល ចំនួន៣០កន្លែង លើ(MCC1 MCC2 &MCC3)
– ជួសជុលសំណង់ចែកចាយទឹកលូជ្រុង ចំនួន១២កន្លែង លើ(MCC1 MCC2 &MCC3)
– ជួសជុលសំណង់ស្ទាក់ទឹក ចំនួន២២កន្លែង លើ(MCC1 MCC2 &MCC3)
– ជួសជុលសំណង់ស្ពានធារាសាស្រ្ត(បេតុង) ចំនួន២០កន្លែង លើ(MCC1 MCC2 &MCC3)
– ជួសជុលសំណង់ចុងប្រទ្បាយបេតុង ចំនួន០៣កន្លែង លើ(MCC1 MCC2 &MCC3)
– សាងសង់ សំណង់ស្ទាក់ទឹក(ទ្វារ២សន្លឹក) ចំនួន០២កន្លែងលើ(MCC3)