ឯកឧត្តម មុី លីហួត ប្រធានមុខព្រួញខេត្តព្រៃវែង ចុះពិនិត្យមើលការងារជួសជុលជាបន្ទាន់នៅទ្វារទឹកទំនប់ស្ទឹងជោរ

ខេត្តព្រៃវែង ÷ ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តព្រៃវែង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យមើលការងារជួសជុលជាបន្ទាន់នៅទ្វារទឹកទំនប់ស្ទឹងជោរ មានទីតាំងស្ថិតនៅ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។