សកម្មភាពក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ ដើម្បីបន្តទប់ទល់ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នៅតាមបណ្តោយទំនប់សណ្តរស្ទឹងក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញ

សកម្មភាពក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នេះ ដើម្បីបន្តទប់ទល់ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នៅតាមបណ្តោយទំនប់សណ្តរស្ទឹងក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចាប់តាំងពីយប់ថ្ងៃម្សិលមិញមកដល់ពេលនេះ ក្រុមការងារក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងស្ថានភាពលិចលង់ផ្នែកខាងជើងសណ្តរទំនប់ក្នុងសង្កាត់ក្រាំងពង្រ និងប្រទះឡាងបានទាំងស្រុងហើយ ។ ចំពោះស្ថានភាពទឹកនៅផ្នែកខាងជើងសណ្តរក្នុងសង្កាត់ព្រៃសរ និងសង្កាត់សាក់សំពៅ មិនមានការហូរលិចលង់នោះទេ ទោះជាយ៉ាងណាក្រុមការងារក្រសួងបានត្រៀមគ្រឿងចក្រ និងកម្លាំងពលកម្មប្រចាំការ ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយនូវបញ្ហាដែលអាចកើតមានឡើងភ្លាមៗ ៕