វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេព្រែកជីក និងសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)​ ÷​ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេព្រែកជីក និងសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ប្រឡាយមេព្រែកជីក មានតួនាទី ទទួលយកទឹកពីប្រភពទឹកស្ទឹងស្ទោង និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានលទ្ធភាពនាំទឹកមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ គម្រោងស្តារប្រឡាយមេព្រែកជីក ដើម្បីភ្ជាប់ចរន្តទឹកពីប្រភពទឹកស្ទឹងស្ទោង ឲ្យហូរចូលមកប្រឡាយដែលបានស្តាររួច សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល ។ បច្ចុប្បន្នក្រុមការងារបានសម្រេចបាន៤០% ហើយ ក្នុងទំហំការងាររួមមាន ៖
-ស្ដារប្រឡាយមេព្រែក ប្រវែង ៣.៧០០ម៉ែត្រ
-ជួសជុលទំនប់សណ្តរ ប្រវែង ១២៥ម៉ែត្រ
-សាងសង់សំណង់បេតុងជើងទេរស្ទឹងបត់ត្រង់ ប្រវែង ១២៥ម៉ែត្រ
-សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ២) ០៣កន្លែង លើប្រឡាយមេព្រែកជីក
-សាងសង់សំណង់ទ្វារទឹក (ទ្វារ២) ចំនួន ០១ កន្លែង លើភ្លឺប្រឡាយមេព្រែកជីកខាងស្ដាំ

សូមបញ្ជាក់ថាឆ្នាំកន្លងមក តាមបណ្តោយស្ទឹងស្ទោង ដើម្បីដោះស្រាយទឹកជាបណ្តោះអាសន្ន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានជីកស្រះទឹកចំនួន ១៦កន្លែង តាមពោះបាតស្ទឹងស្ទោង និងបានកសាងសំណង់ស្ទាក់ទឹកបត់ត្រង់ សំណង់ទ្វារទឹកបត់ត្រង់រួចមកហើយ ។ នៅក្នុងឆ្នាំ២០២០នេះ ក្រសួងបានបន្តស្តារប្រឡាយមេព្រែកជីកបន្តទៀត ដើម្បីពង្រីកនូវផ្ទៃដីស្រោចស្រព ៕