ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ ចុះបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យស្ថិតិ និងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (Arc-GIS) ជូនដល់មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចុះបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យស្ថិតិ និងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (Arc-GIS) ជូនដល់មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ ដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពីការរៀបចំគ្រប់គ្រងទិន្នន័យស្ថិតិ ការបញ្ចូលព័ត៌មានប្រព័ន្ធធារាសាស្ត្រក្នុងបញ្ជើកម្រងសំនួរ ការរៀបចំផែនទី និងរប្រៀបប្រើប្រាស់កម្មវិធី Avenza Maps នៅក្នុងទូរសព្ទដៃ។