លោក ឃុន សាខឿន បានចុះអន្តរាគមន៍បូមទឹកចេញពីទន្លេតូចដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ១៤៥ ហិកតា

ខេត្តព្រៃវែង ÷ នៅថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកដោយប្រើប្រាស់ស្ថានីយបណ្តែត មានម៉ាសុីនខ្នាតមធ្យមចំនួន ០១គ្រឿង កម្លាំង ១២០សេះ បូមទឹកចេញពីទន្លេតូចដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ១៤៥ ហិកតា ស្ថិតនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ៕