ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ  បានផ្តល់សំបកការ៉ូចំនួនមួយពាន់សំបក ដើម្បីធ្វើសកម្មភាពច្រកដីខ្សាច់ទប់ស្ទាក់ខ្ចប់ទឹកទុកនៅក្នុងព្រែកជីក សម្រាប់ស្រោចស្រពស្រូវប្រាំង

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានផ្តល់សំបកការ៉ូចំនួនមួយពាន់សំបក ដើម្បីធ្វើសកម្មភាពច្រកដីខ្សាច់ទប់ស្ទាក់ខ្ចប់ទឹកទុកនៅក្នុងព្រែកជីក សម្រាប់ស្រោចស្រពស្រូវប្រាំង និង ដំណាំរួមផ្សំមានផ្ទៃដីចំនួន ៣២០ហិកតា មានទីតាំងនៅភូមិព្រែកជីក និងភូមិដូនម៉ៅក្រោមស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕