ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM  បានអញ្ជើញចូលរួមអង្គប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF នៅទីស្តីការក្រសួងMEF

នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM និងសហការី បានអញ្ជើញចូលរួមអង្គប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF នៅទីស្តីការក្រសួងMEF។
ការប្រជុំនេះក្នុងបំណងប្រមូល និងគៀរគងជំនួយពីបណ្តាដៃគូរអភិវឌ្ឍន៍នានាក្នុងពិភពលោកដែលក្នុងនោះគឺមានពី ធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ពីធនាពិភពលោក WB ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងពីធនាគាវិនិយោគលើហេថារចនាសម្ព័ន្ធអាស៊ី AIIB មកធ្វើការពីអភិវឌ្ឍន៍ និងធ្វើការទំនើបកម្ម លើហេថារចនសម្ព័ន្ធគ្រប់គ្រងទឹកដែលបានខូចខាតដោយសារជំនន់ដ៏ធំដែលកើតមានដ៏ធ្ងន់ធ្ងរលើបណ្តាខេត្តដូចខាងក្រោមនេះ ៖
១- ខេត្តបន្ទាយមានជ័យ
២- ខេត្តបាត់ដំបង
៣- ខេត្តឧត្តរមានជ័យ
៤- ខេត្តពោធិ៍សាត់
៥- ខេត្តកំពង់ធំ
៦- ខេត្តកណ្ដាល
៧- ខេត្តកំពង់ស្ពឺ
៨- ខេត្តកំពង់ចាម
៩- ខេត្តកំពង់ឆ្នាំង
១០- ខេត្តសៀមរាប
១១- ខេត្តព្រៃវែង
១២- ខេត្តស្វាយរៀង
១៣- ខេត្តត្បូងឃ្មុំ
សូមបញ្ជាក់ផងដែរថា ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងMEF បានពិនិត្យឃើញថាមានតម្រូវការច្រើនលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តដែលរង់ការខូចខាតដ៏ធំពីជំនន់ទឹកភ្លៀងដែលមានលក្ខណៈធំ និងឆ្នាំរយៈយូទើបធ្វើការសម្រេចអនុញាត ឲ្យឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ប្រើប្រាស់ទុនវិនិយោគដ៏ធំពី EIB មកធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការអភិវឌ្ឍន៍តាមបែបទំនើបកម្មនេះ ក្នុងខេត្តទាំង១៣ ខាងលើ។ ការអនុវត្តគម្រោងគឺឆាប់ៗបំផុតក្នុងខណៈបន្តិចទៀតខាងមុខនេះ ដោយប្រើប្រាស់នីតិវិធីធ្វើការពង្រីកគម្រោងកំពុងដំណើរការស្រាប់។
ហើយថវិកាដែលខ្វះ ក្រសួងMEF កំពុងចាត់ការរកបន្តទៀតដោយដុតដៃដុតជើងហើយឥឡូវក៏បានហើយដែរ។
អញ្ជើញចូលរួមក្នុងអង្គប្រជុំនោះមាន ៖
១- ឯកឧត្តម ហែ វណ្ណឌី រដ្ឋលេខាធិការក្រសួង MEF ជាតំណាង ឯកឧត្ដមរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង MEF ជាប្រធានអង្គប្រជុំ
២- ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ របស់ក្រសួង MEF ជាច្រើនរូប តំណាងដ៏ខ្ពង់ខ្ពស់របស់ក្រសួងMEF
៤- មន្ត្រីជាន់ខ្ពស់របស់ PMU-ADB and WB MOWRAM ជាច្រើនរូប
៥- តំណាងជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ MRD ជាច្រើនរូប ៕