ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះបូមទឹកពីស្ទឹងសែនដាក់ប្រឡាយមេដើម្បី ធ្វើការស្រោចស្រពជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងចំនួន ២០០០ហិកតា 

កំពង់ធំ ÷ ចាប់តាំងពីថ្ងៃអង្គារ ១៤រោច ដល់ថៃ្ងព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ចូនម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង និងតម្លើងរួចរាល់បានចំនួន ០៤គ្រឿង ហើយកំពុងដំណើរការបូមទឹកនៅចំណុចព្រះគន្លង ក្នុងភូមិខ្សាច់ជីរស់ឃុំកំពង់គោស្រុកកំពង់ស្វាយ គឺបូមទឹកពីស្ទឹងសែនដាក់ប្រឡាយមេដើម្បី ធ្វើការស្រោចស្រពជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងចំនួន ២០០០ហិកតា ៕