ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៤១៣ហិកតា ឃុំតាំងក្រសាំង ស្រុកបាធាយ ប្រភពទឹកបឹងតូច

ខេត្តកំពង់ចាម ÷ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ពោធិ៏តាត្រេះ បានដឹកម៉ាសុីនចំនួន ០១គ្រឿង កម្លាំង ៦៥សេះ ដេីម្បីអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៤១៣ហិកតា ស្ថិតនៅភូមិបឹងវែង និងភូមិក្រដាស ឃុំតាំងក្រសាំង ស្រុកបាធាយ ប្រភពទឹកបឹងតូច ៕