ឯកឧត្តម មុី លីហួត ប្រធានមុខព្រួញខេត្តព្រៃវែង បានចុះសម្របសម្រួលជាមួយភាគីមិត្តចិន ក្នុងការបូមទឹកអន្តរាគមន៍ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ចូលប្រឡាយមេទី១ ចម្ងាយប្រវែង ២៨គ.ម

ខេត្តព្រៃវែង ÷ ថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បានចុះសម្របសម្រួលជាមួយភាគីមិត្តចិនក្នុងការបូមទឹកអន្តរាគមន៍ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ចូលប្រឡាយមេទី១ ចម្ងាយប្រវែង ២៨គ.ម. ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករចំនួន០៥ឃុំ នៅស្រុកស្វាយអន្ទរ សរុបផ្ទៃដីស្រូវប្រាំង ដែលត្រូវជួយបូមអន្តរាគមន៍ចំនួន១.២៨០ហិកតា ។ ទន្ទឹមនោះអ្នកបច្ចេកទេសមិត្តចិនក៏បានបង្ហាញអំពីការបញ្ជាប្រព័ន្ធដំណើរការស្ថានីយ៍បូមទឹកដោយប្រើចរន្តអគ្គីសនីដល់ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងផងដែរ ៕