លោកជំទាវ វ៉ាន់ ចាន់ថូ ប្រធានមុខព្រួញខេត្តព្រះសីហនុ  បានចុះពិនិត្យដល់ទីតាំងអាងទឹកសំរុង ដែលរងការខូចខាត់បាក់ដាច់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០

ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រះសីហនុ អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ព្រមទាំងអ្នកធ្វើអាជីវកម្មផលិតទឹកស្អាត ស្រុកព្រៃនប់ បានចុះពិនិត្យដល់ទីតាំងអាងទឹកសំរុង ដែលរងការខូចខាត់បាក់ដាច់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅនេះ ដែលមានទីតាំង ស្ថិតក្នុងឃុំសំរុង និងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេលចុះពិនិត្យទីតាំងទំនប់រួចមក ក្រុមការងារបានណែនាំដល់អ្នកផលិតទឹកស្អាតដូចខាងក្រោម ៖
-ជួសជុលតួទំនប់ឡើងវិញប្រវែង ៨០០ម៉ែត្រ
-ជួសជុលតួទំនប់បាក់ដាច់ប្រវែង៥០ ម៉ែត្រ
-បំពាក់ឧបករណ៍ និងសន្ទះទ្វារទឹកថ្មី សម្រាប់បើកបិទទឹក លើសំណង់ចាស់
-សាងសង់សំណង់បង្ហៀរថ្មី មួយកន្លែងសម្រាប់ទឹកនៅពេលមានជំនន់ ៕