ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ-មន្ទីរខេត្តបន្ទាយមានជ័យ ចុះបើកទ្វារទឹកទំនប់ស្ទឹងស្រែងទី១បញ្ចេញទឹកតាមរយៈប្រឡាយមេខាងលិចទៅស្រោចស្រពដំណាំស្រូវប្រាំងចំនួន ៦០០០ហិកតា

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃសុក្រ​ ២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបើកទ្វារទឹកទំនប់ស្ទឹងស្រែងទី១បញ្ចេញទឹកតាមរយៈប្រឡាយមេខាងលិចទៅស្រោចស្រពដំណាំស្រូវប្រាំងចំនួន ៦០០០ហិកតា ស្ថិតនៅឃុំណាំតៅ ស្រះជីក ភ្នំដី ប៉ោយចារ ស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាមការស្នើរសុំរបស់ប្រជាកសិករនៅតាមតំបន់ខាងលើ ៕