ឯកឧត្តម ចាន់ ស៊ីណាត នាយកនៃ PMU-ADB and WB MOWRAM ចុះធ្វើការពិនត្យ និងធ្វើការជំរុញលើការងារក្នុងការដ្ឋានខ្ចប់វិចទឹកទុក អភិរក្សបឹងបួធម្មជាតិ ការប្រើប្រាស់ និងគ្រប់គ្រងទឹក ក្នុងទិសខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

នៅថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃ PMU-ADB and WB MOWRAM បានអញ្ជើញចុះធ្វើការពិនត្យ និងធ្វើការជំរុញលើការងារក្នុងការដ្ឋានខ្ចប់វិចទឹកទុក អភិរក្សបឹងបួធម្មជាតិ ការប្រើប្រាស់ និងគ្រប់គ្រងទឹក ក្នុងទិសខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាឲ្យ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF អនុវត្តតាមក្រឹត្យច្បាប់ជាធរមានស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការជួសជុលកែលម្អជាបន្ទាន់បន្ទាប់ពីរងការខូចខាតដោយសាជំនន់ក្នុងឆ្នាំ២០២០ កន្លងទៅ នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត និងបឹងបួធម្មជាតិចំនួន ០៧កន្លែង ក្នុងពីខេត្តខាងលើនេះ។
ម្យ៉ាងទៀត នោះគឺថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង MEF បានអនុញ្ញាតឲ្យ ឯកឧត្តម ចាន់ ស៊ីណាត ធ្វើការសហការឲ្យបានខ្លាំងក្លានឹងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ពង្រីកការងារ IAIP ទៅកាន់ខេត្តទាំង១៣ ដែលបានរងនៅការខូចខាតជាខ្លាំងពីជំនន់ឆ្នាំ២០២០ថ្មីៗកន្លងទៅ ដោយធ្វើការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មលើហេថារចនាសម្ព័ន្ធទឹកទាំងនោះតាមនិយាមគម្រោង IAIP ដែលកពុងដំណើរការដោយរលូនស្រាប់។
អញ្ជើញចូលរួមក្នុងនោះ មាន ៖
១- មន្ត្រីជាន់ខ្ពស់របស់ PMU-ADB and WB MOWRAM ជាច្រើនរូប
២- ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ
៣- ក្រុមទីប្រឹក្សា ADB, WB, and CFW ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ជាច្រើនរូប
៣- លោកមេឃុំគ្រប់ឃុំពាក់ព័ន្ធទាំងអស់ លោកមេភូមិគ្រប់ភូមិទាំងអស់ជាច្រើនរូប ៕