ឯកឧត្តមបណ្ឌិត​ សុិន វុទ្ធី​ រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងធនធានទឹកអញ្ជេីញចូលរួមវេទិកាសាធារណ:​ស្តីពី ​”ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ និងច្បាប់ថវិកាឆ្នាំ២០២១”​

នៅថ្ងៃ​ពុធ ១៤កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២១​ ឯកឧត្តមបណ្ឌិត​ ស៉ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងធនធានទឹក​ និងឧតុនិយម​ អមដំណេីរដោយ​អគ្គនាយកកិច្ចការបច្ចេកទេស​ និង​​ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ​ បានអញ្ជេីញចូលរួមវេទិកាសាធារណ:​ស្តីពី ​”ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ និងច្បាប់ថវិកាឆ្នាំ២០២១”​ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ រួមទាំងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាពឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​​ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ​ សូហ្វីតែល​ភ្នំពេញ​ភូគីត្រា។
គោលបំណងនៃវេទិកាសាធារណៈ​ គឺដេីម្បីបង្ហាញដល់សាធារណជនអំពីគណនេយ្យភាព​ តម្លាភាព​ និងប្រសិទ្ធភាព​សេដ្ឋកិច្ច ក្រោមផែនការយុទ្ធសាស្រ្ត​ កំណែទម្រង់រចនាសម្ព័ន្ធ​ និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ ដែលបាន​ និងកំពុងអនុវត្ត​ ព្រមទាំងទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត ៕