ឯកឧត្តម ចាន់ យុត្ថា  បានបន្តចុះពិនិត្យទីតាំងគម្រោងប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង​ ÷ ព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យទីតាំងគម្រោងប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីវាយតម្លៃ និងឈានទៅធ្វើការសាងសង់ពង្រីកបន្ថែមនូវលទ្ធភាពស្រោចស្រពលើប្រព័ន្ធមួយចំនួនដែលមិនទាន់បានប្រើប្រាស់អស់សក្តានុពល ព្រមទាំងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការជួសជុលស្តារឡើងវិញបន្ទាប់ពីបានប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ៕