ឯកឧត្តម ចាន់ យុត្ថា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពលើផ្ទៃដីប្រមាណជាង ១ មុឺនហិកតា

ខេត្តបាត់ដំបង ÷ បន្ទាប់ពីបានចុះពិនិត្យ វាយតម្លៃការងារនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងរួចមក នៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពលើផ្ទៃដីប្រមាណជាង ១ មុឺនហិកតា ដែលនៅសងខាងស្ទឹង ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ៕