ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ចូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ទៅបូមទឹកពីស្ទឹងជីនិតផ្នែកខាងក្រោម

នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ចូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ទៅបូមទឹកពីស្ទឹងជីនិតផ្នែកខាងក្រោម ស្ថិតនៅក្នុងតំបន់២ចំណុចក្អែកសុំបាយ ក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសង្រ្គោះស្រូវប្រាំងប្រដេញទឹករបស់ប្រជាជនប្រមាណប្រហែល ៦៣០ហិកតា នៅចំណុចទួលខ្វាវ, ថ្មរាប, ទួលថ្ម និងទឹកត្រាំ ស្ថិតតាមបណ្តោយស្ទឹងស្លាប់ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹក ៕