ឯកឧត្តម ជួន ប៊ិតថុល  និងក្រុមហ៊ុនចិនបានចុះពិនិត្យជាក់ស្តែងការកសាងទំនប់អាងទឹករក្សា

ខេត្តព្រះវិហារ ÷ នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមហ៊ុនចិនបានចុះពិនិត្យជាក់ស្តែងការកសាងទំនប់អាងទឹករក្សា ដែលស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ក្នុងនោះការងាររួមមានដូចខាងក្រោម ៖
១- ការងារសរសរទ្វារទឹកសម្រេចបាន ៩៨%
២- ការងារទំនប់បេតុងប្រវែង៥០ម៉ែត្រ សម្រេចបាន ៧៥%
៣- ការងារតួទំនប់ដីសងខាងសម្រេចបាន ៥៨,៥៧%
៤- ការងារទំនប់រងសម្រេចបាន ១០០%
៥- ការងាររៀបថ្មជើងទេទំនប់សម្រេចបាន ៧,៥៣%
សរុបការងារជារួមសម្រេចបាន ៦៤,៨៥% ៕