ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះអន្តរាគមន៍ដេីម្បីបូមទឹកដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ១៧៣ហិកតា

ខេត្តព្រៃវែង ÷ នៅថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដេីម្បីបូមទឹកដោយប្រើម៉ាសុីនចល័តខ្នាតមធ្យមចំនួន ០១គ្រឿង កម្លាំង ៦៥សេះ ប្រភពទឹកបូមពីប្រឡាយមេអន្លង់ចារ ដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ១៧៣ហិកតា ស្ថិតនៅឃុំព្រះស្តេច ស្រុកព្រះស្តេច និងឃុំប្ញស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ៕