ឯកឧត្តម មុី លីហួត ប្រធានមុខព្រួញខេត្តព្រៃវែង បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅស្រុកពាមរក៍ និងស្រុកព្រះស្តេច

ខេត្តព្រៃវែង  ÷ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក រស់ រិទ្ធី អនុប្រធានមន្ទីរខេត្ត ព្រមទាំងក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅស្រុកពាមរក៍ និងស្រុកព្រះស្តេច ។

សង្កេតឃើញថា បងប្អូនប្រជាកសិករច្រូតស្រូវប្រាំងលើកទី១ បណ្តើរៗហើយប្រជាកសិករមួយចំនួនកំពុងត្រៀមព្រួសប្រាំងលើកទី២បន្តទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តចុះពិនិត្យជាមួយលោក ឯល រាសី មន្រ្តីនាយកដ្ឋានធារាសាស្រ្តកសិកម្ម សាកល្បងបូមទឹកនៃស្ថានីយបូមទឹករំចេក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយការដំឡើងម៉ូទ័ររួចរាល់ ៕