ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំគ្រឿងចក្រចុះសម្អាតរុក្ខវារី និងដីល្បាប់ដែលកកស្ទះនៅតាមបាតប្រឡាយមេរលាំងជ្រៃខាងត្បូង

ខេត្តកំពង់ស្ពឺ ÷ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំគ្រឿងចក្រចុះសម្អាតរុក្ខវារី និងដីល្បាប់ដែលកកស្ទះនៅតាមបាតប្រឡាយមេរលាំងជ្រៃខាងត្បូងចាប់ពីចំណុចភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ដើម្បីនាំទឹកទៅភូមិសាស្រ្តឃុំស្នំក្រពើ ស្រុកគងពិសី ចំងាយ ៣០គីឡូម៉ែត្រ ៕