នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារ គម្រោងស្តារឡើងវិញទំនប់ការពារទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត (ប្រទះឡាង) ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារមន្រ្តីបច្ចេកទេស នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារ គម្រោងស្តារឡើងវិញទំនប់ការពារទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត (ប្រទះឡាង) ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល និងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០កន្លងទៅ ។
គិតមកដល់ពេលនេះការងារសម្រេចបាន ៩០% នៃផែនការ ។ ការងាររួមមានដូចខាងក្រោម ៖
– ស្តារឡើងវិញទំនប់ការពារទឹកជំនន់សណ្តរស្ទឹង ប្រវែង ២.៩០០ម៉ែត្រ
– ជួសជុល និងសាងសង់សំណង់សិល្បការ ចំនួន ០៦ កន្លែង ៕