លោក ង៉ា លីហុង ចុះពិនិត្យស្ថានភាពជាក់ស្តែងដើម្បីដោះស្រាយទឹក នៅចំនុចប្រឈមនិងបញ្ហាកង្វះទឹក

ខេត្តប៉ៃលិន ÷ ថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង​​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក ង៉ា លីហុង បានចុះជួបប្រជុំជាមួយបងប្អូនប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំង និងជួបផ្ទាល់ ជាមួយបងប្អូនប្រជាកសិករកំពុងដាំបន្លែតាមដងស្ទឹង ក្នុងឃុំសាលាក្រៅ និងក្នុងភូមិសាស្ត្រឃុំស្ទឹងត្រង់ ក្នុងនោះមានភូមិភ្នំក្រិញ ភូមិបាយសី ភូមិភ្នំព្រាល ភូមិដីស្អិត និងភូមិដីស ប្រមាណ ៧០០ ហ.ត ដើម្បីពិនិត្យ និងដោះស្រាយអំពីបញ្ហាទឹកជូនពួកគាត់ ព្រមទាំងបានជម្រាបអោយពួកគាត់អោយបញ្ចូលក្នុងស្រែអោយបានគ្រប់គ្រាន់ ដើម្បីមន្ទីរសុំបិតទឹក យកទឹកទៅជូនបងប្អូននៅផ្នែកខាងក្រោមបានប្រើប្រាស់ ស្រោចស្រពដំណាំផ្សេងៗ ពិសេសដំណាំបន្លែ ។

ជាលទ្ធផល ក្នុងភូមិ៥ខាងលើ គឺមន្ទីរធនធានទឹក និងឧតុនិយម និងធ្វើទំនប់ជូនពួកគាត់ចំនួន ៣ កន្លែង ដោយប្រើគ្រឿងចក្រទប់២កន្លែង និងទប់ដោយការ៉ុង ប្រើកម្លាំងមនុស្ស ១កន្លែង ។