ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានជួយអន្តរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ បញ្ជូនទឹកយកជួយទៅស្ទឹងមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)÷ នៅថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានជួយអន្តរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ បញ្ជូនទឹកយកជួយទៅស្ទឹងមង្គលបូរី បូមដោយម៉ាស៊ីនបូមទឹកបណ្តែត ដេីម្បីដោះស្រាយជូនប្រជាពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ ៕