លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ព

(ខេត្តព្រះវិហារ) ÷ នៅរសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ដែលជាវរៈសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម៕