ឯកឧត្តម ចាន់ យុត្ថា  ប្រធានមុខព្រួញប្រចាំខេត្តបាត់ដំបង ព្រមទាំងសហការី បន្តចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង 

(ខេត្តបាត់ដំបង) ÷ ព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តបាត់ដំបង និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាពិសេសស្រុកបាណន់ ស្រុកបវេល និងស្រុកកំរៀង ។ ក្រោយពីបានសិក្សាលំអិតក្នុងភូមិសាស្រ្តនេះរួចមកក្រុមការងារសន្និដ្ឋានជារួមថាទឹកដែលមានអាចធានាបាន១០០%៕

ដំណាំស្រូវប្រាំងដែលបងប្អូនប្រជាកសិករ
បានធ្វើការដាំដុះក្នុងខេត្តសរុបប្រមាណ ៣៧.០០០ ហត (ស្មើនឹងប្រមាណ ១៨៤% នៃផែនកាដាំដុះ ២០.០០០ ហត) មកដល់ពេលនេះ បានប្រមូលផលប្រមាណ ៧៥% ហើយ ឯផ្ទៃដីស្រែដែលនៅសេសសល់ប្រមាណ ២៥% ភាគរយ គឺនៅត្រូវការទឹកបន្ថែម ១ លើកទៀត ។ ក្រុមការងារកំពុងបញ្ជូនទឹកទៅកាន់ផ្ទៃដីស្រែទាំងនោះ ៕