ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យទីតាំងគម្រោងប្រឡាយជើងក្អែបសម្រាប់អនុវត្តឆ្នាំ២០២១

(ខេត្តកំពង់ឆ្នាំង) ÷​​​​​ នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យទីតាំងគម្រោងប្រឡាយជើងក្អែបសម្រាប់អនុវត្តឆ្នាំ២០២១ រួមមាន៖
១.ប្រព័ន្ធធារាសាស្រ្តអាចាំង ក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៏ ប្រឡាយជើងក្អែបចំនួន ០៧ ខែ្ស ដែលមានប្រវែងសរុប ៩,១៨២ ម៉ែត្រ
២.ប្រឡាយទួលរកា ក្នុងឃុំមេលំ ស្រុកបរិបូណ៍ ប្រឡាយជើងក្អែបចំនួន ០៦ ខែ្ស ដែលមានប្រវែងសរុប ៧,៨៣៩ ម៉ែត្រ
៣.ប្រព័ន្ធធារាសាស្រ្ត២០ឧសភា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ប្រឡាយជើងក្អែបចំនួន ០៥ ខែ្ស ដែលមានប្រវែងសរុប ៦,០០០ ម៉ែត្រ ៕