លោក ង៉ា លីហុង ចុះធ្វើការទប់ពោះស្ទឹង ដើម្បីស្ទាក់យកទឹកជូនបងប្អូនប្រជាកសិករប្រើប្រាស់ក្នុងរដូវប្រាំងជាបណ្តោះអាសន្ន

ខេត្តប៉ៃលិន ÷ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ង៉ា លីហុង ចុះពិនិត្យស្ថានភាពជាក់ស្តែង អំពីចំនុចប្រឈមនិងបញ្ហាកង្វះទឹក ដោយនាំយកគ្រឿងចក្រទប់ទឹកពោះស្ទឹង ដើម្បីយកទឹកជូនបងប្អូនប្រជាកសិករប្រើប្រាស់ក្នុងរដូវប្រាំងជាបណ្តោះអាសន្ន ពិសេសសម្រាប់ស្រោចស្រពដាំបន្លែ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ក្រោយពីការទប់រួចមកឃើញថា មានទឹកគ្រប់គ្រាន់អាចធានាការប្រើប្រាស់ និងការស្រោចស្រពដំណាំរបស់បងប្អូនប្រជាកសិករ ដែលកំពុងដាំដុះនៅទីនេះបាន ។