ក្រុមការងារផ្នែកជលសាស្រ្ដ ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ

នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីធនធានទឹក និងឧតុនិយមក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែងរួមមាន ស្ថានីយក្រចេះស្ថិតក្នុងខេត្តក្រចេះ ស្ថានីយស្ទឹងត្រែង ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ស្ថានីយគូលែន និងស្ថានីយស្ទឹងសែនជាំក្សាន្ត ស្ថិតក្នុងខេត្តព្រះវិហារ។ ក្រុមការងារបាន ៖
-ធ្វើការផ្លាស់ប្តូរឧបករណ៍សម្ងួតdessicant
-ផ្លាស់ប្ដូរឧបករណ៍វាស់កម្ពស់ទឹក
-សម្អាតឧបករណ៍ និងបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយ
-សម្អាតទីធ្លាស្ថានីយដោយកាប់មែកឈើដែលគ្រប់ដណ្តប់លើតម្រង់ទឹកភ្លៀង
-ធ្វើcalibration ឧបករណ៍វាស់កម្ពស់ទឹក និងទឹកភ្លៀង ៕