ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ 

ខេត្តប៉ៃលិន​​ ÷ នៅថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ២៤០០ ហិកតា ស្រូវប្រាំងចំនួន ៦៥០ ហិកតា ដំណាំចំការ និងដំណាំរួមផ្សំចំនួន ២៥៥ ហិកតា ៕