ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលជួបការខ្វះខាតទឹកចំនួន ២៥០ហិកតា ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដេីម្បីបូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង បូមទឹកចេញពីទន្លេរតូចដើម្បីសង្គ្រោះស្រូវប្រាំងដែលជួបការខ្វះខាតទឹកចំនួន ២៥០ហិកតា នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ៕